The Last King of Shanghai ការប្រកួតប្រជែងរវាងគ្រួសារអភិជននៅសៀងហៃកាលពីជាង 100 ឆ្នាំមុន
4.95
"ស្ដេចចុងក្រោយនៅសៀងហៃ” ជាសៀវភៅមួយក្បាលដែលនិយាយពីការប្រកួតប្រជែងរវាងគ្រួសារត្រកូលអភិជនជនជាតិជ្វីបពីរក្រុមនៅលើទឹកដីក្រុងសៀងហៃកាលពីជាង 100 ឆ្នាំមុន។ សៀងហៃមានសន្ទុះនៃការ រីកចម្រើនខ្លាំងតាំងពីឆ្នាំ 1990 មក តែវប្បធម៌របស់ទីក្រុងនេះ បានសាយភាយទៅកាន់ពិភពលោកតាំងពីជាង 100 ឆ្នាំមុនមកម៉្លេះ។
សៀងហៃជាទីក្រុងដ៏ស៊ីវីល័យ ជាតំណាងឱ្យសាកលភាវូបនីយកម្មប្រទេសចិនសម័យទំនើប មានក្រឡាផ្ទៃប្រមាណតែជាង 6000 គីឡូម៉ែត្រការ៉េប៉ុណ្ណោះ តែមានប្រជាជនរហូតដល់ជាង 30លាននាក់ 2 ដងច្រើនជាង ប្រជាជនប្រទេសកម្ពុជាទាំងមូល។ វាមានវប្បធម៌ប្លែក និងលេចធ្លោជាងគេ ក្នុងចំណោមទីក្រុងខ្លាំងៗផ្សេងទៀតរបស់ចិនដូចជាប៉េកាំង ស៊ិនជិន និងក្វាងទុងជាដើម។ សៀងហៃមានប្រព័ន្ធរថភ្លើង និងប្រព័ន្ធគ្រប់គ្រងហ្គាស តាំងពីឆ្នាំ 1895 មកប្រហែលគ្នានឹងទីក្រុងឡុងដ៍ប្រទេសអង់គ្លេសដែរ។ កាលពីជាង 100 ឆ្នាំមុនមកម៉្លេះ នៅទីនេះគេឃើញមានការលេចឡើងនូវអាគារខ្ពស់ៗរីកស្គុះស្គាយរួចទៅហើយ ដែលគេហៅទីក្រុងនេះថាជាគ្រាប់គុជ នៅអាស៊ី។
មានគេនិយាយថាទ្វីប គឺជាជនជាតិដ៏ឈ្លាសវៃជាងគេ និងពូកែខាងរកស៊ី ហើយបើនិយាយពីប្រវត្តិនៃការបើកចំហរសេដ្ឋកិច្ចរបស់ទីក្រុងសៀងហៃជាង 180ឆ្នាំមកនេះ គេមិនអាចបំភ្លេចបានទេពីដានជើងដែលជនជាតិជ្វីប បន្សល់ទុកនៅលើទឹកដីដ៏ក្មេងខ្ចីមួយនេះ គឺជម្លោះរវាងគ្រួសារអភិជនពីរគឺ គ្រួសារត្រកូល Sassoon និងគ្រួសារត្រកូល Kadoories នៅលើទឹកដីសៀងហៃ ដែលបង្កើតបានជាចំណងជើងសៀវភៅនេះ “ស្តេចចុង ក្រោយនៅសៀងហៃ"។
នៅក្នុងសៀវភៅនេះ អ្នកនឹងបានស្ដាប់៖
ចំណងជើងសៀវភៅដើម៖ The Last King of Shanghai
free PDF