ត្រឡប់ទៅកាន់ទំព័រដើម

វេទិកាធុរកិច្ច របស់សភាយុវពាណិជ្ជករអន្តរជាតិ សាខាភ្នំពេញបានត្រលប់មកវិញ ផ្តោតលើប្រធានបទ “ពង្រឹងសមត្ថភាពអាជីវកម្មអ្នក ដើម្បីចាប់ឱកាសថ្ងៃស្អែក”

5 កក្កដា 2025

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៥នេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ ដ៏សំខាន់មួយនៅ រាជធានីភ្នំពេញ ដែលមានឈ្មោះថា វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូរផ្គងពាណិជ្ជកម្ម ប្រចាំឆ្នាំ២០២៥ – (2025 Business Dialogue, Matching and Business Expo) ដែលមានឈ្មោះហៅកាត់ថា 2025 BDME ដែលរៀបចំឡើងនៅថ្ងៃទី០៥ និងទី០៦ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ៥:៣០ល្ងាច និងមានទីតាំង នៅក្នុងសាល នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) និង NICC។